Skip to main content

Posts

Showing posts from August, 2017

online chinese course ,រៀនភាសាចិន ខ្មែរ,ភាគទី០4 ,chinese lessons online

ពួកយើងរៀនភាសាចិន ខ្មែរ ជាមួយគ្នា ដើម្បីចំណេះដឹងទាំងអស់គ្នា សូមចុចលីងខាងក្រោមនេះដើម្បីរៀនភាសាចិន ខ្មែរ https://www.youtube.com/edit?o=U&video_id=3xyrUd_VI8U https://www.youtube.com/edit?o=U&video_id=3xyrUd_VI8U

តើបុណ្យចូលឆ្នាំខ្មែរកើតពីពេលណាមមក?

បុណ្យចូលឆ្នាំខ្មែរ         ពិធីបុណ្យចូលឆ្នាំខ្មែរ មនុស្ស​គ្រប់​ជាតិ​សាសន៍ តែង​ប្រារព្ធ​ពិធី​ចូលឆ្នាំ​ថ្មី​ដែល​ជា​ប្រពៃណី​របស់​ប្រជាជាតិ​រៀងៗ​ ខ្លួន។ គ្រាន់​តែ​គេ​និយម​កំណត់​ពេល​វេលា​នៃ ការរៀបចំ​បុណ្យ​នេះបែ្លកៗ​​គ្នា​ស្រប​ទៅ​តាម ជំនឿ​ទំនៀម​ទម្លាប់ និង​ប្រពៃណី​របស់​គេ​ប៉ុណ្ណោះ។ ជនជាតិ​ខ្មែរ​យើង ក៏​មាន​ប្រវត្តិ​ធ្វើ​បុណ្យចូលឆ្នាំ​តាំង​ពី​បុរាណកាល​ជា​រៀង​រាល់​ឆ្នាំ​ រហូត​មក យើង​បាន​ប្រទះ ​ឃើញ​ឯកសារ​ជាច្រើន ដែល​និយាយ​ពី​ពិធី​បុណ្យចូលឆ្នាំ​និង​ឧស្សាហ៍ បាន​ស្តាប់​ការនិទានរឿង​របស់​ចាស់ទុំ​ជា​ច្រើន។ ប្រវត្តិ មាន​តំណាល​ថា នៅ​ដើម​នៃ​ភទ្ទកប្បមាន សេដ្ឋី​ម្នាក់​មាន​បុត្រ​មួយ ឈ្មោះ​ធម្មបាល​កុមារ ជា​អ្នក​មាន​​ចំណេះវិជ្ជា​ដ៏​វិសេស​រៀន ចេះចប់​ត្រៃវេទ​តាំងពី​អាយុ​បាន ៧ឆ្នាំ។ សេដ្ឋី​បិតា​បាន​សាង ប្រាសាទ​ឲ្យ​នៅ​ទៀប​ដើម​ជ្រៃ​មួយ​ធំ នៅ​ឆ្នេរ​ទន្លេ ដែល​ជា​ទី​នៅ​នៃ​បក្សី​ទាំង​ឡាយ​ធម្មបាល​កុមារ​នោះ បាន​ចេះ​ទាំង​ភាសាបក្សី ទាំង​ពួង​ផង ហើយ​បាន​ជា​អាចារ្យ​សម្ដែង​មង្គល ផេ្សងៗ​ដល់​មនុស្ស​ទាំង​ពួង​ផង​។ គ្រា​នោះ​មនុស្ស​លោក​រមែង​រាប់​អាន​ព្រះមហាព្រហ្ម និង​កុបិលមហាព្រហ្ម ១អង្គ​ទៀត​ដែល​ជា​...

វាលុកចេតិយពាក្យ​សាម​ញ្ញ ​ហៅ​ថា «ពូនភ្នំខ្សាច់»

វាលុកចេតិយ ពាក្យ​សាម​ញ្ញ ​ហៅ​ថា « ពូនភ្នំខ្សាច់ » ។ ការ​ពូន​ភ្នំនេះ​គឺ​គេ​យក​ខ្សាច់​សុទ្ធ​មក​ចាក់​នៅ​កន្ដាល​ទីធ្លា​ដែល​គេ​ បាន​កំនត់ រួចពូនអោយ​ចេញ​ជា​រាង​ចេតិយបែរមុខទៅទិសខាងកើត ហើយ​គេ​សន្មត់​ហៅ​ថា «វាលុកចេតិយ» គឺ​តំនាង​អោយ​ព្រះចូលាមនីចេតិយ​ដែល​សាង​សំរាប់​បញ្ចុះ​ព្រះកេសា និង​ព្រះចង្កូមកែវ​នៃ​ព្រះពុទ្ធបរមគ្រូ ។ ការពូន​ភ្នំ​នេះ បច្ចុប្បន្ន​តំបន់​ខ្លះ គេ​និយម​ពូន​ភ្នំ​អង្ករនៅសាលា​​ឆាន់ រឺ​ក្នុង​ព្រះវិហារ​ផង​ដែរ។ ភ្នំខ្សាច់​ដែល​គេ​ពូន​មិន​មាន​កំនត់​ថា ត្រូវ​មាន​ខ្នាត​តូច​ខ្ពស់​ទាប​ប៉ុណ្ណា​ទេ គឺ​ប្រព្រឹត្ត​ទៅ​តាម​ការពេញ​ចិត្ត​របស់​អ្នក​ស្អាង​។ ប៉ុន្តែ​ចាំ​បាច់​ត្រូវ​មាន​ភ្នំ​មួ​យ​នៅ​កន្ដាល ហើយ​ត្រូវ​មាន​ភ្នំ​តូច​ៗ ៤ ​ព័ទ្ធ​ជុំវិញ​គ្រប់​ទិស​តូច​ទាំង ៤ ។ នៅ​ជុំវិញ​ភ្នំ​គេ​មាន​ធ្វើរាជ​វត័ តុប​តែង​លំអ​ស្លឹក​ដូង ស្លឹក​រំសែ​ជា​បួន​ជ្រុង​មាន​ទ្វារ ចេញ​ចូល​តាម​ទិស​ធំ​ទាំង ៤ ។ នៅ​ជុំវិញរាជ​វ័តគេ​មាន​រៀប​រាន​ទេវតា​គ្រប់​ទិស​ទាំង ៨។ នៅ​លើ​រាន​ទេវតា​និមួយៗ​គេ​រៀប​ស្លាធម៌​មួយ​គូ​បាយ​សី​មួយ​ថ្នាក់ មួយ​គូ ទៀន​៥ ធូប​៥ ផ្កាភ្ញី និង​អុជ​ទៀន​ធូប​ថ្វាយ ។ នៅ​ពី​មុខ​ភ្នំ​ខ្សាច់​ក្រៅ​រាជវត័ គេ​រៀប​រាន​ធំៗ...

អំពីធម៍ពីរប្រការគឺ៖សទ្ធា និង បញ្ញា

អំពីធម៍ពីរប្រការគឺ៖សទ្ធា និង បញ្ញា លំដាប់ពីបទនមនស្ការនោះទៅ នឹងសូមដកស្រង់យកធម៍ ២ ប្រការគឺ៖ សទ្ធា១, បញ្ញា១ មកអធិប្យាយដោយសង្ខេបដូចតទៅនេះ៖      បើបុរស ស្ត្រីណាមានទ្រព្យពីប្រការគឺ៖ សទ្ធា នឹងបញ្ញា នេះ អ្នកប្រាជ្ញទាំងឡាយមានព្រះពុទ្ធជាដើម លោកពោលថា បុរស ស្រ្តី នោះមិនមែនជាអ្នកទ័លក្រឡើយ គឺឈ្មោះថា អ្នកមានទ្រព្យសម្បត្តិដ៍ស្តុកស្តមមាំមួនដោយពិត ទាំងការរស់នៅរបស់បុរស ស្ត្រីនោះទៀតក៍មិនមានឈ្មោះថា រស់នៅឥតអំពើឡើយ គឺថាជាអ្នក់រស់ដៅដ៍ប្រសើរថ្លៃថ្នូរបំផុតក្នុងលោក។ សូមពុទ្ធភាសិត ដែលស្រង់សំដែងទុកក្នុងគម្ពីសំយុត្តនិកាយថាៈ   សទ្ធី ធ វិត្តំ បុរិសស្ស សេដ្ឋំ បញ្ញាជីវី ជីវិតមាហុ សេដ្ឋំ "  សទ្ធាជាទ្រព្យដ៍ប្រសើរបំផុតរបស់បុរសស្ត្រីក្នុងលោកនេះ'' អ្នកប្រាជ្ញហៅបុគ្គលដែលរស់នៅប្រាជ្ញាថាជាអ្នករស់នៅប្រសើរបំផុត។      ចំណែកធម៍ទាំងពីប្រការគឺ សទ្ធា នឹង បញ្ញា នេះលោកទុកជា ទ្រព្យដ៍ប្រសើបំផុត របស់បរុស ស្រ្តីទូរទៅជាងទ្រព្យក្នុងលោកទាំងអស់។    ១. សវិញ្ញាណក៖ ទ្រព្យដែលគ្មានវិញ្ញាណ មាន ផ្ទះសម្បែង,មាស,ប្រាក់, កែវ, កង, ពិទូរ្យសូរ្យកាន្ត, ស្រែកចំការ, អាហារ, ច្បារដំណាំ ជាដើម។   ...

បរិយាកាសធុរៈកិច្ចកំរិតពិភលោក​​ The global business environment

មេរៀនទី ០១ ផ្នត់កំនិតៈ  គឺជាការកំណត់នៅក្នុងចិត្តរបស់បុគ្គលម្នាក់ៗទាក់ទងទៅនិងទិដ្ឋភាព,​  ស្ថានភាព,ផប្រយោជន៏ ដែរជាប់ទាក់ទងរបស់ខ្លួន។           អាជីវកម្មលក្ខណៈពិភពលោក គឺ ជាអាជីវកម្មដែលឆ្លងកាត់រវាងប្រទេសមួយ​​ទៅ​​ ​​​ប្រទេសមួយទៀតដែលបង្កើតអាជីវកម្មដូចគ្នា។ឧទាហរណ៏៖នៅក្នុងប្រទេសកម្ពុជារកស៊ីអ្វី​​​ដ៏ទៅប្រទេសផ្សេងទៀតក៏រកស៊ីចឹងដែរ។           អាជីវកម្មលក្ខណៈអន្តរជាតិ គឺជាអាជីវកម្មដែលឆ្លងកាត់ព្រុំប្រទល់ប្រទេសពីដែលរកស៊ីផ្សេងគ្នា។​ឧទារហណ៍៖នៅក្នុងប្រទេសកម្ពុជារកស៊ីកសិកម្ម​ដ៏ទៅប្រទេសផ្សេងរកស៊ី​ផ្សេង​​ទៀត​ដែលមិនមែនជាកសិកម្ម។​ហើយអាជីវកម្មបែបនិង​ហៅថា​អាជីវកម្ម​លក្ខណៈ​អន្តរជាតិ។ បរិយាកាសធុរៈកិច្ចកំរិតពិភលោក​​ The global business environment ១ បរិយាកាសធុរៈកិច្ចកំរិតអន្តរជាតិ ២ បរិយាកាសធុរៈកិច្ចកំរិតជាតិ ៣ ការគ្រប់គ្រងកំរិតអន្តរជាតិ ពន្យល់៖ Ø     បរិយាកាសធុរៈកិច្ចកំរិតជាតិ ២ -        សារៈសំខាន់របស់វប្បធម៌ => វប្បធម៌គឺជាការឆ...