Skip to main content

ស្ត្រី​ទាំង​១០​នាក់​នេះ​ហើយ​ ដែល​ត្រួសត្រាយ​ផ្លូវ​សម្រាប់​អ្នក​វិទ្យាសាស្ត្រ​បច្ចុប្បន្ន​


ស្ត្រី​ទាំង​១០​នាក់​នេះ​ហើយ​ ដែល​ត្រួសត្រាយ​ផ្លូវ​សម្រាប់​អ្នក​វិទ្យាសាស្ត្រ​បច្ចុប្បន្ន​

» ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
សព្វថ្ងៃ​នេះ​ យើង​ឃើញ​ថា​ មាន​អ្នក​វិទ្យាសាស្ត្រ​ជា​ច្រើន​ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​កិច្ច​ការងារ​ និង​ស្រាវជ្រាវ​សម្រាប់​មនុស្ស​ជាតិ​បច្ចុប្បន្ន​ និង​អនាគត​ ហើយ​ដែល​ពួក​គេ​ដើរ​តាម​ផ្លូវ​ដែល​​ត្រូវ​បាន​ត្រួសត្រាយ​ដោយ​អ្នក​ជំនាន់​មុន​។ ដូចនេះ​ យើង​សូម​លើក​យក​ស្ត្រី​ទាំង​១០​ ដែល​បាន​ត្រួសត្រាយ​ផ្លូវ​សម្រាប់​​​អ្នក​វិទ្យាសាស្ត្រ​​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​។​

១. Gertrude Elion

លោកស្រី​ បាន​ទទួល​ពានរង្វាន់​ណូបែល​ផ្នែក​សរីរសាស្ត្រ និង​ឱសថសាស្ត្រ​​ ​ជាមួយ​នឹង​ Sir James W. Black ដែល​ជា​អ្នក​បង្កើត​ថ្នាំ​ព្យាបាល​រោគ​ដំបៅ​ក្រពះ​។




២. Barbara McClintock

គាត់​ជា​ស្ត្រី​ដំបូង​គេ​ដែល​ទទួល​​បាន​ពាន​រង្វាន់​ណូបែល​ក្នុង​ផ្នែក​សរីរសាស្ត្រ​តែ​ម្នាក់​ឯង​ សម្រាប់​ទ្រឹស្ដី​ Transposition របស់​គាត់​ ដែល​ជា​ទ្រឹស្ដី​មួយ​និយាយ​ពី​​ប្រភេទ​សែន​ជាក់លាក់​​ដែល​អាច​កំណត់​នូវ​លក្ខណៈ​រូបរាងកាយ​។
៣. Christiane Nusslein-Volhard

គាត់​ទទួល​បាន​ពានរង្វាន់​ណូបែល​ក្នុង​ឆ្នាំ​១៩៩៥​ សម្រាប់​កិច្ចការ​របស់​គាត់​ក្នុង​ផ្នែក​ការ​ប្រែប្រួល​សែន​។

៤. Dorothy Crowfoot Hodgkin

Hodgkin ទទួល​បាន​ពានរង្វាន់​ណូបែល​ផ្នែក​គីមីវិទ្យា​ សម្រាប់​ការងារ​របស់​គាត់​លើ​គំរូ​វីតាមីន​ B12 ហើយ​បន្ទាប់​មក​ គាត់​បាន​រក​ឃើញ​ទម្រង់​អាំងស៊ុយលីន​។



៥. Linda B. Buck

លោកស្រី​Linda B. Buck និង​លោក​ ​Richard Axel បាន​ទទួល​ពានរង្វាន់​ណូបែល​ បន្ទាប់​ពី​បាន​បោះពុម្ព​ផ្សាយ​ការ​ស្រាវជ្រាវ​ពី​ការ​បំពេញ​មុខងារ​​របស់​ប្រព័ន្ធ​ឃានវិញ្ញាណ​។





៦. Irene Joliot Curie

លោក​ស្រី​បាន​ទទួល​ពានរង្វាន់​ណូបែល​ជាមួយ​និង​ស្វាមី​របស់​លោកស្រី​ឈ្មោះ​Jean Frederic Joliot-Curieក្នុង​ផ្នែក​គីមីវិទ្យា​ ដោយ​ពួកគេ​បាន​ធ្វើ​ការ​ទាំង​អស់​គ្នា​ស្វែង​រក​សកម្មភាព​វិទ្យុសកម្ម​សិប្បនិម្មិត​។



៧. Gerty Theresa Cori

លោកស្រី​ និង​ស្វាមី​ឈ្មោះ​ Carl បាន​ធ្វើ​ការ​ជាមួយ​គ្នា​អស់​រយៈពេល​៣០​ឆ្នាំ​ មុន​ពេល​ដែល​ទទួល​បាន​នូវ​ពានរង្វាន់​ណូបែល​ក្នុង​ផ្នែក​សរីរសាស្ត្រ​ និង​ឱសថ​សាស្ត្រ​។



៨. Maria Geoppert-Mayer

លោកស្រី​បាន​ទទួល​ពានរង្វាន់​ណូបែល​ផ្នែក​រូបវិទ្យា​ជាមួយ​និង​Hans D. Jensen និង​Eugene Paul Wigner សម្រាប់​ការ​​បង្កើត​គំរូ​សំបក​គ្រាប់​នុយក្លេអ៊ែរ​។



៩. Rita Levi Montalcini

លោកស្រី​ទទួល​បាន​ពាន​រង្វាន់​ណូបែល​ផ្នែក​សរីរសាស្ត្រ​ និង​ឱសថ​សាស្ត្រ​ សម្រាប់​ការងារ​របស់​លោកស្រី​ក្នុង​​លើ​ការ​លូតលាស់​របស់​សរសៃ​ប្រសាទ។



១០. Rosalyn Sussman Yalow

លោក​ស្រី​ទទួល​បាន​ពានរង្វាន់​ណូបែល​សម្រាប់​ការ​បង្កើត​ ​RIA (Radioimmunoassay) ដែល​ជា​បច្ចេកទេស​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ពិនិត្យ​នូវ​បរិមាណ​តូច​នៃ​ធាតុ​រាវ​នៅ​ក្នុង​ឈាម​របស់​មនុស្ស​។

Comments

Popular posts from this blog

online chinese course ,រៀនភាសាចិន ខ្មែរ,ភាគទី០4 ,chinese lessons online

ពួកយើងរៀនភាសាចិន ខ្មែរ ជាមួយគ្នា ដើម្បីចំណេះដឹងទាំងអស់គ្នា សូមចុចលីងខាងក្រោមនេះដើម្បីរៀនភាសាចិន ខ្មែរ https://www.youtube.com/edit?o=U&video_id=3xyrUd_VI8U https://www.youtube.com/edit?o=U&video_id=3xyrUd_VI8U

បថត​ទាហាន​ស្រី​ដ៏​ស្រស់​ស្អាត​ម្នាក់​ត្រូវ​បាន​គេ​ធ្វើ​ការ​ចែក​រំលែក​ពាស​ពេញ​ អ៊ីនធឺណិត ជា​ពិសេស​នៅ​ក្នុង​បណ្ដាញ​សង្គម​នានា​ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ។

រូបថត​ទាហាន​ស្រី​ដ៏​ស្រស់​ស្អាត​ម្នាក់​ត្រូវ​បាន​គេ​ធ្វើ​ការ​ចែក​រំលែក​ពាស​ពេញ​ អ៊ីនធឺណិត ជា​ពិសេស​នៅ​ក្នុង​បណ្ដាញ​សង្គម​នានា​ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ។ គ្រប់​គ្នា​បាន​សរសើរ​ពី​រូប​សម្រស់​របស់​នារី​ដ៏​ស្រស់​ស្អាត​​ម្នាក់​នេះ​មិន​ដាច់​ពី​មាត់ ហើយ​បុរស​ៗ​ជា​ច្រើន​បាន​ធ្លាក់​ទៅ​ក្នុង​អន្លង់​ស្នេហ៍​របស់​នាង​ទៀត​ផង​។ ក្នុង​នោះ​ក៏​មាន​អ្នក​ខ្លះ​បាន​និយាយ​ថា​ស្រស់​ស្អាត​បែប​នេះ​មិន​គួរ​ណា​ទៅ​ធ្វើ​ជា​ទាហាន​នោះ​ទេ គួរ​តែ​ក្លាយ​ជា​អ្នក​បង្ហាញ​ម៉ូត​ ឬ​តារា​សម្ដែង​វិញ​ល្អ​ជាង។ បើ​តាម​រយៈ​អត្ថបទ​ដែល​បាន​ចុះ​ផ្សាយ​ដោយ​គេហទំព័រ Viral4real បាន​ឲ្យ​ដឹង​ថា​នារី​ដ៏​ស្រស់​ស្អាត​ម្នាក់​នេះ​មាន​ឈ្មោះ​ថា Elena Delegioz ជា​ជន​ជាតិ​រុស្សី។ ប្រភព​ដដែល​បាន​បន្ត​ថា​ ការ​ពិត​នាង​មិន​មែន​ជា​ទាហាន​​នោះ​ទេ ប៉ុន្តែ​នាង​គឺ​ជា​មនុស្ស​ម្នាក់​ដែល​ចូល​ចិត្ត​សម្ភារៈ​ទាំង​អស់​នេះ​។មិន​ត្រឹម​តែ​​ចូល​ចិត្ត​នោះ​ទេ នាង​ក៏​ចង់​បើក​​ហាង​លក់​សំលៀក​បំពាក់ និង​សម្ភារៈ​ទាហាន​ផង​ដែរ។ ពាក្យ​ដែល​ថា​នាង​ជា​ទាហាន​គឺ​មិន​មែន​ជា​ការ​ពិត​នោះ​ទេ តែ​ពាក្យ​ដែល​ថា​ស្រស់​ស្អាត​គឺ​ជា​ការ​ពិត 100%៕http://cambomag.com/wp-content/uploads/...

បរិយាកាសធុរៈកិច្ចកំរិតពិភលោក​​ The global business environment

មេរៀនទី ០១ ផ្នត់កំនិតៈ  គឺជាការកំណត់នៅក្នុងចិត្តរបស់បុគ្គលម្នាក់ៗទាក់ទងទៅនិងទិដ្ឋភាព,​  ស្ថានភាព,ផប្រយោជន៏ ដែរជាប់ទាក់ទងរបស់ខ្លួន។           អាជីវកម្មលក្ខណៈពិភពលោក គឺ ជាអាជីវកម្មដែលឆ្លងកាត់រវាងប្រទេសមួយ​​ទៅ​​ ​​​ប្រទេសមួយទៀតដែលបង្កើតអាជីវកម្មដូចគ្នា។ឧទាហរណ៏៖នៅក្នុងប្រទេសកម្ពុជារកស៊ីអ្វី​​​ដ៏ទៅប្រទេសផ្សេងទៀតក៏រកស៊ីចឹងដែរ។           អាជីវកម្មលក្ខណៈអន្តរជាតិ គឺជាអាជីវកម្មដែលឆ្លងកាត់ព្រុំប្រទល់ប្រទេសពីដែលរកស៊ីផ្សេងគ្នា។​ឧទារហណ៍៖នៅក្នុងប្រទេសកម្ពុជារកស៊ីកសិកម្ម​ដ៏ទៅប្រទេសផ្សេងរកស៊ី​ផ្សេង​​ទៀត​ដែលមិនមែនជាកសិកម្ម។​ហើយអាជីវកម្មបែបនិង​ហៅថា​អាជីវកម្ម​លក្ខណៈ​អន្តរជាតិ។ បរិយាកាសធុរៈកិច្ចកំរិតពិភលោក​​ The global business environment ១ បរិយាកាសធុរៈកិច្ចកំរិតអន្តរជាតិ ២ បរិយាកាសធុរៈកិច្ចកំរិតជាតិ ៣ ការគ្រប់គ្រងកំរិតអន្តរជាតិ ពន្យល់៖ Ø     បរិយាកាសធុរៈកិច្ចកំរិតជាតិ ២ -        សារៈសំខាន់របស់វប្បធម៌ => វប្បធម៌គឺជាការឆ...